New Class Announcement

image not found

សេចក្តីជូនដំណឹង ស្តីអំពី ការបើកវគ្គបង់ថ្លៃសិក្សានិងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត  និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ  នៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារ

វិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺជាស្ថាប័នរដ្ឋតែមួយគត់ដែលផ្តល់នូវការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត និងថ្នាក់បរិញ្ញាបត្រជាន់-ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ។ កម្មវិធីបណ្តុះបណ្តាលទាំងនេះ ត្រូវបានទទួលស្គាល់ពីក្រសួងសុខាបាល និងក្រសួងអប់រំ យុវជន និងកីឡា។ ក្រោមការគាំទ្រពីក្រសួងសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសា-ធារណៈ បានចាប់ផ្តើមបណ្តុះបណ្តាលនិស្សិតជំនាន់ទី ០១ ក្នុងឆ្នាំ ២០០៧ ហើយរហូតដល់ជំនាន់ទី ១១ ក្នុងឆ្នាំ ២០១៨ នេះ មាននិស្សិតចំនួន ១៣០ នាក់ ដែលបានបញ្ចប់ការសិក្សាជាស្ថាពរ និងបានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ពីសាលាសុខភាពសាធារណៈ។ សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០២០ នេះ សាលាសុខភាពសាធារណៈ មានកិត្តិយសនឹងប្រកាសចាប់ផ្តើមទទួលពាក្យចូលរៀនវគ្គបង់ថ្លៃសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យទាំងអស់ដោយមិនគិតចំនួន។ សាលានឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ ចំនួន ០៣ នាក់ ថ្នាក់បរិញ្ញាបត្រជាន់-ខ្ពស់វិទ្យាសាស្រ្ត ផ្នែកអេពីដេមីសាស្រ្ត ចំនួន ០២ នាក់ ដែលឧបត្ថម្ភដោយវិទ្យាស្ថានវេជ្ជសាស្រ្តតំបន់ក្តៅ នៃប្រទេសបែលហ្សិក (ITM-NIPH Scholarship 2018-2019)។ ការដាក់ពាក្យនឹងចាប់ផ្តើមពី ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ នេះតទៅ។

ក. មុខវិជ្ជាដែលបណ្តុះបណ្តាលនៅសាលាសុខភាពសាធារណៈ មាន៖
១-បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ ផ្នែកអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល (Master of Public Health in Health System Development)
២-បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ (Master of Science)៖

  • ផ្នែកអេពីដេមីសាស្រ្ត(ស្រាវជ្រាវ) (Master of Science in Epidemiology)
  • ផ្នែកអាហារូបត្ថម្ភ (Master of Science in Nutrition)

៣-បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ (Master of Hospital Administration)

កម្មវិធីបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅជារៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងជាភាសាខ្មែរ និងជាភាសាអង់គ្លេស។ និស្សិតអាចសរសេរនិក្ខេបបទជាភាសាខ្មែរ ឬជាភាសាអង់គ្លេស ទៅតាមសមត្ថភាពភាសារបស់និស្សិត។

ខ. លក្ខខណ្ឌនៃការជ្រើសរើស៖

  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ (ចំនួនមិនកំណត់)
  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត ផ្នែកអេពីដេមីសាស្រ្ត (ចំនួនមិនកំណត់)
  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត ផ្នែកអាហារូបត្ថម្ភ (ចំនួនមិនកំណត់)
  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ (ចំនួនមិនកំណត់)
  • ពាក្យសុំចូលរៀន (០២ ច្បាប់)
  • សញ្ញាបត្រខ្ពស់បំផុតច្បាប់ថតចម្លងផ្លូវការ (០២ ច្បាប់)
  • ព្រឹត្តប័ត្រពិន្ទុនៃសញ្ញាបត្រខ្ពស់បំផុត (០២ ច្បាប់)
  • ច្បាប់ថតចម្លងនៃបញ្ជីឈ្មោះប្រឡងជាប់សញ្ញាបត្រខ្ពស់បំផុត (០២ ច្បាប់)
  • ជីវប្រវត្តិផ្ទាល់ខ្លួននិងការងារមានបិទរូបថតថ្មីជាភាសាអង់គ្លេស (០២ ច្បាប់)
  • រូបថតដែលទើបថតថ្មី (០៦ខែ) ទំហំ ៤x៦ ស.ម (០២ សន្លឹក)

គ. លក្ខខណ្ឌនៃការជ្រើសរើសអាហារូបករណ៍៖

  • បន្ថែមលើការជ្រើសរើសក្នុង “លក្ខខណ្ឌ ខ”
  • លិខិតសុំអាហារូបករណ៍ជាភាសាអង់គ្លេស (សរសេរខ្លួនឯង)០២ច្បាប់
  • វិញ្ញាបនបត្រភាសាអង់គ្លេសប្រភេទ TOEFL or IELTS (០២ច្បាប់)
  • លិខិតបញ្ជាក់ ឬគាំទ្រពីកន្លែងការងារ ឬសាលា(០២ច្បាប់)

ឃ. សញ្ញាបត្រដែលអាចដាក់ពាក្យចូលរៀនបាន៖

  • សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ និស្សិតត្រូវមានបរិញ្ញាបត្រវិទ្យាសាស្រ្តសុខាភិបាល ឬវេជ្ជបណ្ឌិត ឬឱសថការី ឬទន្តបណ្ឌិត ឬបរិញ្ញាបត្រគិលា-នុបដ្ឋាកឬឆ្មប ឬសញ្ញាបត្រគិលានុបដ្ឋាក ឆ្មប (៣+១) ឬសញ្ញាបត្រសមមូល។
  • សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត និស្សិតត្រូវមានបរិញ្ញាបត្រវិទ្យាសាស្រ្ត ឬបរិញ្ញាបត្រវិទ្យាសាស្រ្តសុខាភិបាល ឬវេជ្ជបណ្ឌិត ឬឱសថការី ឬទន្តបណ្ឌិត ឬបរិញ្ញាបត្រគិលានុបដ្ឋាកឬឆ្មប ឬសញ្ញាបត្រគិលានុបដ្ឋាក ឆ្មប(៣+១) ឬសញ្ញាបត្រសមមូល។
  • សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ និស្សិតត្រូវមានបរិញ្ញាបត្រ ឬបរិញ្ញាបត្រខ្ពស់ជាងក្នុងជំនាញណាមួយ

ង. កាលបរិច្ឆេទនៃការទទួលពាក្យ៖
ការទទួលពាក្យ គឺ ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ នេះតទៅ។ បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចមកយកពាក្យសុំចូលរៀននៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ឬ នៅគេហទំព័រ៖ http://www.niph.org.kh/sph/ ឬ ហ្វេសប៊ុក៖ https://www.facebook.com/sph.niph ។
ច. ផុតកំណត់ទទួលពាក្យ៖
ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ គឺនៅ ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨
ថ្ងៃចាប់ផ្តើមវគ្គសិក្សា៖ ថ្ងៃសៅរិ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨