new class announcement

 NIPH    22 July 2019

សេចក្តីជូនដំណឹង
ការបើកវគ្គបង់ថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់  
នៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ

យោង៖លិខិតលេខ ២៥៥ អបស.អធម ចុះថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការអនុញ្ញាតឱ្យ បើកវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាសុខភាពសាធារណៈ។

សាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ សូមជូនដំណឹងដល់បេក្ខជន-បេក្ខនារីថា សាលានឹងចាប់ផ្តើមទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០១៩-២០២១ ចាប់ពីថ្ងៃចន្ទ ៦រោច
ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ក. មុខវិជ្ជាដែលបណ្តុះបណ្តាលនៅសាលាសុខភាពសាធារណៈ មាន៖

  1. បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ ផ្នែកអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ជំនាន់ទី១៣ (Master of Public Health in Health System Development Batch 13)
  2. បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ (Master of Science)៖
    • ផ្នែកអេពីដេមីសាស្រ្ត ជំនាន់ទី៩ (MSc in Epidemiology Batch 9)
    • ផ្នែកអាហារូបត្ថម្ភ ជំនាន់ទី៨ (MSc in Nutrition Batch 8)
  3.  បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ ជំនាន់ទី៦ (Master of Hospital Administration Batch 6)
  4. បរិញ្ញាបត្រជាន់ខ្ពស់សុខភាពនិងអភិវឌ្ឍន៍សហគមន៍ ជំនាន់ទី១ (Master of Health and Community Development Batch 1)

កម្មវិធីបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅជារៀងរាល់ ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងជាភាសាខ្មែរ និងជាភាសាអង់គ្លេស។ នៅពេលបញ្ចប់ការសិក្សានិស្សិតអាចសរសេរនិក្ខេបបទជាភាសាខ្មែរ ឬជាភាសាអង់គ្លេស ទៅតាមសមត្ថភាពភាសារបស់និស្សិត។

ខ. លក្ខខណ្ឌនៃការទទួលពាក្យចូលរៀន៖

  • ពាក្យសុំចូលរៀន (អាចទាញយកតាមគេហទំព័រនិងហ្វេសប៊ុករបស់សាលា ឬមកយកផ្ទាល់នៅវិទ្យាស្ថាន) ០២ ច្បាប់
  • សញ្ញាបត្រខ្ពស់បំផុតច្បាប់ថតចម្លងផ្លូវការ ០២ ច្បាប់
  • ព្រឹត្តប័ត្រពិន្ទុនៃសញ្ញាបត្រខ្ពស់បំផុត ០២ ច្បាប់
  • ច្បាប់ថតចម្លងនៃបញ្ជីឈ្មោះប្រឡងជាប់សញ្ញាបត្រខ្ពស់បំផុត ០២ ច្បាប់
  • ជីវប្រវត្តិផ្ទាល់ខ្លួននិងការងារមានបិទរូបថតថ្មីជាភាសាអង់គ្លេស ០២ ច្បាប់
  • រូបថតដែលទើបថតថ្មី (៦ខែ ផ្ទៃពណ៌ស) ទំហំ ៤x៦ ស.ម ០២ សន្លឹក
  • វិញ្ញាបនបត្រភាសាអង់គ្លេសប្រភេទ TOEFL or IELTS ឬផ្សេងពីនេះ (បើមាន) ០២ សន្លឹក

គ. សញ្ញាបត្រដែលអាចដាក់ពាក្យចូលរៀនបាន៖

  • សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ និស្សិតត្រូវមានបរិញ្ញាបត្រវិទ្យាសាស្រ្តសុខាភិបាល ឬវេជ្ជបណ្ឌិត ឬឱសថការី ឬទន្តបណ្ឌិត ឬបរិញ្ញាបត្រគិលា-នុបដ្ឋាកឬឆ្មប ឬសញ្ញាបត្រគិលានុបដ្ឋាក ឆ្មប (៣+១) ឬសញ្ញាបត្រសមមូល។
  • សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត និស្សិតត្រូវមានបរិញ្ញាបត្រវិទ្យាសាស្រ្ត ឬបរិញ្ញាបត្រវិទ្យាសាស្រ្តសុខាភិបាល ឬវេជ្ជបណ្ឌិត ឬឱសថការី ឬទន្តបណ្ឌិត ឬបរិញ្ញាបត្រគិលានុបដ្ឋាកឬឆ្មប ឬសញ្ញាបត្រគិលានុបដ្ឋាក ឆ្មប(៣+១) ឬសញ្ញាបត្រសមមូល។
  • សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ និស្សិតត្រូវមានបរិញ្ញាបត្រ ឬបរិញ្ញាបត្រខ្ពស់ជាងក្នុងជំនាញណាមួយ។
  • សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពនិងអភិវឌ្ឍន៍សហគមន៍ និស្សិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រក្នុងជំនាញណាមួយ។

ឃ. ផុតកំណត់ទទួលពាក្យ៖

  • ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ គឺនៅ ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩
  • ថ្ងៃចាប់ផ្តើមវគ្គសិក្សា៖ ថ្ងៃសៅរិ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩

ង. សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖

  • អាសយដ្ឋាន៖ ឡូត៍លេខ៨០ មហាវិថីសម្តេច ប៉ែន នុត (២៨៩) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
  • ពាក្យសុំចូលរៀនអាចយកបាននៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ឬ នៅគេហទំព័រ៖ https://niph.org.kh/niph/home/index.html និង ហ្វេសប៊ុក៖ https://www.facebook.com/sph.niph

១-កញ្ញា ហេង សុធារ៉ា អ្នកសម្របសម្រួលវគ្គសិក្សាសុខភាពសាធារណៈ
លេខទូរស័ព្ទ៖ (៨៥៥) ១២ ២៩៨ ៩០៨ / អ៊ីម៉ែល៖ hengsotheara@niph.org.kh
២-លោក ឈន ច័ន្ទបូរ័ត្ន អ្នកទទួលពាក្យចូលរៀន
លេខទូរស័ព្ទ៖ (៨៥៥) ១២ ២៥៦ ០៥១ / អ៊ីម៉ែល៖ cchanboroth@niph.org.kh