Enrollment Open for School Year 2021-2023

 SPH    July 27, 2021
image not found

សេចក្តីជូនដំណឹង

ការបើកវគ្គបង់ថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់  

នៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ

យោង៖    លិខិតលេខ១៤៧អបស.អធម ចុះថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុញ្ញាតឱ្យបើកវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាលាសុខភាពសាធារណៈ។

              សាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ សូមជូនដំណឹងដល់បេក្ខជន-បេក្ខនារីថា សាលានឹង ចាប់ផ្តើមទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២១-២០២៣ ចាប់ពីថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

       ក. មុខវិជ្ជាដែលបណ្តុះបណ្តាលនៅសាលាសុខភាពសាធារណៈ មាន៖

- បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ ផ្នែកអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ជំនាន់ទី១៥ ចំនួន ៥០ នាក់ (Master of Public Health in Health System Development Batch 15 = 50 candidates)

                        ២- បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ ផ្នែកអេពីដេមីសាស្រ្ត ជំនាន់ទី១១ ចំនួន ៣០ នាក់ (Master of Science in Epidemiology, Batch​ 11 = 30 candidates)

                        ៣- បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ ផ្នែកអាហារូបត្ថម្ភ​ ជំនាន់ទី១០ ចំនួន ៣០ នាក់ (Master of Science in Nutrition, Batch 10 = 30 candidates)

- បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ ជំនាន់ទី៨ ចំនួន ៤០ នាក់ (Master of Hospital Administration, Batch 8 = 40 candidates)

- បរិញ្ញាបត្រជាន់ខ្ពស់សុខភាពនិងអភិវឌ្ឍន៍សហគមន៍ ជំនាន់ទី៣ ចំនួន ២០ នាក់ (Master of Health and Community Development, Batch 3 = 20 candidates)

       កម្មវិធីបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅជារៀងរាល់ ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងជាភាសាខ្មែរ និងជាភាសាអង់គ្លេស។ នៅពេលបញ្ចប់ការសិក្សានិស្សិតអាចសរសេរនិក្ខេបបទជាភាសាខ្មែរឬជាភាសាអង់គ្លេស ទៅតាមសមត្ថភាពភាសារបស់និស្សិត។

       . លក្ខខណ្ឌនៃការទទួលពាក្យចូលរៀន៖

  • ពាក្យសុំចូលរៀន​ (អាចទាញយកតាមគេហទំព័រនិងហ្វេសប៊ុក

របស់សាលាឬមកយកផ្ទាល់នៅវិទ្យាស្ថាន)                                                 ០២ ច្បាប់

  • សញ្ញាបត្រខ្ពស់បំផុតច្បាប់ថតចម្លងផ្លូវការ                                                  ០២ ច្បាប់
  • ព្រឹត្តប័ត្រពិន្ទុនៃសញ្ញាបត្រខ្ពស់បំផុត                                                         ០២ ច្បាប់
  • ច្បាប់ថតចម្លងនៃបញ្ជីឈ្មោះប្រឡងជាប់សញ្ញាបត្រខ្ពស់បំផុត                          ០២ ច្បាប់
  • ជីវប្រវត្តិផ្ទាល់ខ្លួននិងការងារមានបិទរូបថតថ្មីជាភាសាអង់គ្លេស                        ០២ ច្បាប់
  • រូបថតដែលទើបថតថ្មី (៦ខែ ផ្ទៃពណ៌ស) ទំហំ ៤x៦ ស.ម                           ០២ សន្លឹក
  • វិញ្ញាបនបត្រភាសាអង់គ្លេសប្រភេទ TOEFL or IELTS ឬផ្សេងពីនេះ (បើមាន) ០២ សន្លឹក

                 . សញ្ញាបត្រដែលអាចដាក់ពាក្យចូលរៀនបាន៖

  •         សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ និស្សិតត្រូវមានបរិញ្ញាបត្រវិទ្យាសាស្រ្តសុខាភិបាល ឬវេជ្ជបណ្ឌិត ឬឱសថការី ឬទន្តបណ្ឌិត ឬបរិញ្ញាបត្រគិលានុបដ្ឋាកឬឆ្មប ឬសញ្ញាបត្រគិលានុបដ្ឋាក+ឆ្មប (៣+១) ឬសញ្ញាបត្រសមមូល។
  • សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត និស្សិតត្រូវមានបរិញ្ញាបត្រវិទ្យាសាស្រ្ត ឬបរិញ្ញាបត្រវិទ្យាសាស្រ្តសុខាភិបាល ឬវេជ្ជបណ្ឌិត ឬឱសថការី ឬទន្តបណ្ឌិត ឬបរិញ្ញាបត្រគិលានុបដ្ឋាកឬឆ្មប ឬសញ្ញាបត្រគិលានុបដ្ឋាក ឆ្មប(៣+១) ឬសញ្ញាបត្រសមមូល។
  • សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ និស្សិតត្រូវមានបរិញ្ញាបត្រ ឬបរិញ្ញាបត្រខ្ពស់ជាងក្នុងជំនាញណាមួយ។
  • សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពនិងអភិវឌ្ឍន៍សហគមន៍ និស្សិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ក្នុងជំនាញណាមួយ។

                 . ផុតកំណត់ទទួលពាក្យ៖

  • ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ គឺនៅថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
  • ថ្ងៃចាប់ផ្តើមវគ្គសិក្សា៖ ការបរិច្ឆេទចូលរៀន គឺថ្ងៃសៅរិ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយគោរពតាមការណែនាំស្តីពីការចូលរៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។

                . សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖

  • អាសយដ្ឋាន៖ ឡូត៍លេខ៨០ មហាវិថីសម្តេច ប៉ែន នុត (២៨៩) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
  • ពាក្យសុំចូលរៀនអាចយកបាននៅសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ឬ នៅគេហទំព័រ៖ https://niph.org.kh/niph/home/index.html និង ហ្វេសប៊ុក៖ https://www.facebook.com/sph.niph

១-កញ្ញា ហេង សុធារ៉ា អ្នកសម្របសម្រួលវគ្គសិក្សាសុខភាពសាធារណៈ

លេខទូរស័ព្ទ៖ (៨៥៥) ១២ ២៩៨ ៩០៨ / អ៊ីម៉ែល៖ hengsotheara@niph

២-លោកស្រីវេជ្ជបណ្ឌិត សរ កញ្ញា អ្នកសម្របសម្រួលវគ្គសិក្សាអាហារូបត្ថម្ភ

លេខទូរស័ព្ទ៖ (៨៥៥) ១១ ៩១៩ ១៤៧ / អ៊ីម៉ែល៖ skanha@niph.org.kh

-លោក ឈន ច័ន្ទបូរ័ត្ន អ្នកសម្របសម្រួលវគ្គសិក្សាគ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យនិងអ្នកទទួលពាក្យចូលរៀន

លេខទូរស័ព្ទ៖ (៨៥៥) ១២ ២៥៦ ០៥១ / អ៊ីម៉ែល៖ cchanboroth@niph.org.kh

 

សេចក្តីជូនដំណឹង៖ https://bit.ly/SPH-2021-2023

ពាក្យសុំចូលរៀន៖ https://bit.ly/APPL_SPH_2021