ការទទួលស្គាល់គុណភាពដោយស្ដង់ដា ISO15189 Plus
មន្ទីរពិសោធវេជ្ជសាស្រ្តបង្អែកជាតិទទួលបានការទទួលស្គាល់គុណភាពដោយស្ដង់ដា ISO15189 Plus, ពីភ្នាក់ងារវាយតម្លៃគុណភាពអន្តរជាតិពីប្រទេសកាណាដា (Accreditation Canada) ចាប់តាំងពី ខែកុម្ភៈ ឆ្នាំ ២០១៩។ ការទទួលស្គាល់គុណភាពនេះ បញ្ជាក់ឲ្យឃើញថា៖
- ធានាបាននូវគុណភាព ដោយលទ្ធផលដែលចេញដោយមន្ទីរពិសោធវេជ្ជសាស្រ្តបង្អែកជាតិ គឺជាលទ្ធផលដែលមានភាពត្រឹមត្រូវ ជឿជាក់ ទុកចិត្ត និងទាន់ពេលវេលា
- សេវាកម្មល្អសម្រាប់អតិថិជន និងមន្ទីរពិសោធដៃគូ
- ធានាបាននូវជីវសុវត្តិភាព សម្រាប់បុគ្គលិក អតិថិជន និងភ្ញៀវដែលមកទទួលសេវា និងទស្សនាមន្ទីរពិសោធ
- ធានាបានថារាល់ព័ត៌មានទាំងអស់របស់អតិថិជនត្រូវបានរក្សាការសម្ងាត់ ព្រោះមានប្រព័ន្ធគ្រប់គ្រងឯកសារ និងកំណត់ត្រាបានល្អ។
- ធានានូវវឌ្ឍនភាពមន្ទីរពិសោធពីមួយឆ្នាំទៅមួយឆ្នាំ