វគ្គបណ្ដុះបណ្ដាលស្ដីអំពី "ទិន្នន័យសម្រាប់ការធ្វើម៉ូដែល (Modelling) NCD"

image not found

ថ្ងៃព្រហស្បតិ៍ - សុក្រ ២ និង ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ - ១៧ ខែកក្កដា ឆ្នាំ២០២៦ សាលាសុខភាពសាធារណៈបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី "ទិន្នន័យសម្រាប់ការធ្វើម៉ូដែល (Modelling) NCD" ដោយផ្ដោតលើទៅលើទិន្នន័យដែលចាំបាច់សម្រាប់បង្កើត cohort Markov model និង microsimulation models កម្រិតបុគ្គល។

អ្នកចូលរួមបានសិក្សា និងវាយតម្លៃលើទិន្នន័យប្រភេទអេពីដេមីសាស្ត្រ ទិន្នន័យគ្លីនិក ទិន្នន័យសេដ្ឋកិច្ច និងទិន្នន័យប្រជាជនដែលចាំបាច់សម្រាប់ការធ្វើម៉ូដែលជំងឺមិនឆ្លង ហើយក៏បានស្វែងរកប្រភពទិន្នន័យដែលពាក់ព័ន្ធនៅកម្ពុជា រួមទាំងវាយតម្លៃភាពខ្លាំង ចំណុចខ្វះខាត ភាពលំអៀង គុណភាព និងភាពរួចរាល់ស្រាប់ (readiness) សម្រាប់យកមកធ្វើម៉ូដែល។

វគ្គបណ្ដុះបណ្ដាលនេះជាកិច្ចប្រឹងប្រែង ក្នុងការពង្រឹងសមត្ថភាពប្រើប្រាស់ទិន្នន័យ ដើម្បីគាំទ្រដល់ការសម្រេចចិត្តក្នុងវិស័យសុខាភិបាល។

----

On 16 - 17 July 2026, the School of Public Health hosted the second of three training workshops titled “Data for NCD Modelling”, focused on the data required to develop robust cohort Markov and individual-level microsimulation models.

Participants explored and assessed the epidemiological, clinical, economic, and population data needed for NCD modelling; identified relevant Cambodian data sources; and assessed their strengths, limitations, potential biases, quality, and readiness for modelling.

This workshop is part of ongoing efforts to strengthen data-driven capacity to support decision-making to improve health system.