វេទិកាជម្រុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ"

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុង "វេទិកាជម្រុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ" ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
វេទិកាជម្រុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បងដើម្បីបង្ហាញ និងពិភាក្សាប្រមូលធាតចូលបន្ថែមអំពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងថ្លែងអំណរគុណដល់ភាគីពាក់ពន្ធ័ទាំងអស់ដែលបានចូលរួមជួយអភិវឌ្ឍវិទ្យាស្ថានកន្លងមក។
នៅក្នុងឱកាសនេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងគាំទ្រគោលនយោបាយសុខាភិបាលបានបង្ហាញជូននូវរបៀបវារៈជាតិសម្រាប់ការស្រាវជ្រាវលើប្រព័ន្ធសុខាភិបាលផងដែរ។
ក្នុងវេទិការនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារដល់ភាគីពាក់ពន្ធ័ចំនួន ២០រូបដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិទ្យាស្ថានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
តាមរយៈតំណភ្ជាប់ https://bit.ly/4jBZt4t ឬ
ចូលទៅកាន់គេហទំព័រ https://niph.org.kh/niph/library/index.html