Cambodia Public Health Outlook and Policy Exchange Conference:C-HOPE2025
រាជធានីភ្នំពេញ÷ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសិទថ្នាក់ជាតិលើកទីមួយស្តីពី ទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ (Cambodia Public Health Outlook and Policy Exchange Conference:C-HOPE2025) ដោយបានរៀបចំឡើងដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈក្រោមមូលបទ “ការដោះស្រាយបន្ទុកនៃជំងឺមិនឆ្លង៖ យុទ្ធសាស្ត្រថែទាំសុខភាពបឋមប្រកបដោយភាពច្នៃប្រឌិត”។
សន្និសីទនេះមានគោលបំណងបង្កើតជាវេទិកាថ្នាក់ជាតិសំរាប់ការពិភាក្សារវាងភាគីពាក់ព័ន្ធពីស្ថាប័នរដ្ឋាភិបាលស្ថាប័នអប់រំ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល ដើម្បីឱ្យមានការពិភាក្សារួមគ្នាលើ អាទិភាពសុខាភិបាលជាតិ និងយុទ្ធសាស្ត្រកំណែទម្រង់លើគោលនយោបាយសុខភាពសាធារណៈដោយប្រើប្រាស់លទ្ធផលចេញពីការសិក្សាស្រាវជ្រាវក្នុងប្រទេសនិងតាមតំបន់ ។
សន្និសីទនេះមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដែលមកពីមន្ទីរសុខាភិបាលនៃគណៈអភិបាលរាជធានីខេត្ត នាយកដ្ឋាននៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិនៃក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ គ្រឹះស្ថានសិក្សាលើវិស័យសុខាភិបាល អង្គភាពស្រាវជ្រាវជាតិនិងអន្តរជាតិ តំណាងស្ថានទូត និងតំណាងដៃគូសហការជាតិនិងអន្តរជាតិ ប្រមាណ២២០នាក់។
សូមចូលទៅកាន់តំណភ្ជាប់សំរាប់ឯកសារពាក់ព័ន្ធនឹងសន្និសីទ:http://bit.ly/4nMq6EX