អនុវត្តការសិក្សាស្រាវជ្រាវទៅលើការគ្រប់គ្រងរួមបញ្ចូលគ្នានៃជំងឺមិនឆ្លង

កិច្ចប្រជុំដាក់ដំណើរការគម្រោង “អនុវត្តការសិក្សាស្រាវជ្រាវទៅលើការគ្រប់គ្រងរួមបញ្ចូលគ្នានៃជំងឺមិនឆ្លង”
រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដាក់ដំណើរការគម្រោង “អនុវត្តការសិក្សាស្រាវជ្រាវទៅលើការគ្រប់គ្រងរួមបញ្ចូលគ្នានៃជំងឺមិនឆ្លង” នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាយកដ្ឋានការពារសុខភាព Alliance for Health Policy and Systems Research អង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប ស្ថាប័នស្រាវជ្រាវនៃប្រទេសថៃ ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ូរ៉ូកូ ប្រទេសអេត្យូពា ប្រទេសហ្កាណា ប្រទេសនេប៉ាល់ និងប្រទេសស្រីលង្ការ។
កិច្ចប្រជុំនេះមានគោលបំណងដាក់អនុវត្តនូវអន្តរាគមន៍ពាក់ព័ន្ធនឹងជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមនៅតាមទីតាំងមូលដ្ឋានសុខាភិបាល និងសិក្សាអំពីការអនុវត្តនោះ ដើម្បីផ្តល់លទ្ធផលនៃការស្រាវជ្រាវដែលមានលទ្ធភាពខ្ពស់ក្នុងការដាក់បញ្ចូលក្នុងគោលនយោបាយជាតិ។