ចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យតូក្យូ (University of Tokyo)

image not found

ភ្នំពេញ÷ នៅព្រឹកថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យតូក្យូ (University of Tokyo) លើកិច្ចសហប្រតិបត្តិការរយៈពេលបីឆ្នាំដោយផ្តោតលើការងារស្រាវជ្រាវលើការសិក្សាតម្លៃនៃសេវាសុខាភិបាល ហិរញ្ញប្បទានសុខាភិបាល និងការវិភាគសេដ្ឋកិច្ចសុខាភិបាលដោយផ្តោតជាពិសេសលើជំងឺមិនឆ្លង ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសំណាក់រាជរដ្ឋាភិបាលជប៉ុន។